Saturday , April 27 2024

ចេះ​ឯងឲ្យក្រែងចេះគេ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ចេះ​ឯងឲ្យក្រែងចេះគេ ៖ កុំ​មោទនភាព​ពី​ចំណេះ​ខ្លួនឯង​ថា​គ្រាន់​ជាងគេ​ទាំងអស់ ។

ចេះ​ឯងឲ្យក្រែងចេះគេ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចេះ​ឯងឲ្យក្រែងចេះគេ – សុភាសិតខ្មែរអធិប្បាយ

មនុស្ស​ខ្លះ កាល​បើ​បាន​ចេះដឹង​នូវ​ចំណេះ​អ្វី​បន្តិចបន្តួច​ក្នុង​ខ្លួន ក៏​តាំង​ឡើង​អំនួត​អួត​ក្អេងក្អាង​គ្មាន​អ្នក​ស្មើ ។ ព្រោះ​គេ​តែង​គិត​ថា មាន​តែ​ខ្លួន​គេ​ទេ ដែល​វិសេសវិសាល​ជាង​គេ​គ្រប់​គ្នា ។ រីឯ​ចំណេះ​របស់​គេ​សុទ្ធ​តែ​មិន​ដល់​ខ្លួន​ទាំងអស់ ។

ហេតុ​នេះ​ហើយ បាន​ជា​លោក​ប្រដៅ​ថា បើ​ខ្លួនឯង​បាន​ចេះ​ចំណេះ​អ្វី​មួយ កុំ​មោទនភាព​ភ្លេច​ខ្លួន​ខ្លាំង​ពេក គឺ​ត្រូវ​គិត​ចំណេះ​គេ​ផង ។ ជួនកាល ចំណេះ​គេ​ប្រសើរ​គ្រាន់បើ​ជាង​ខ្លួន​ទៀត​ផង គ្រាន់​តែ​គេ​មិន​ចេះ​អួត​ក្អេងក្អាង​ប៉ុណ្ណោះ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ច្របាច់កចិន លៀនអណ្តាតខ្មែរ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *