Sunday , April 5 2020

ស្ទឹង​​ត្រែង

រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ ៖ ​រមណីយដ្ឋាន​ទឹកអូរ​ច្រឡង់ ឃុំ​អូរ​ប្ញ​ស្សី​កណ្តាល ស្រុក​សៀម​បូក​ស្ថិតនៅ​ភាគខាងត្បូង​ចម្ងាយ​ប្រហែល​ជិត​៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ ខេត្ត​ស្ទឹង​​ត្រែង​ ។ ​ទីនោះ​ជា​តំបន់​ទេសចរណ៍​ដ៏​ចាប់អារម្មណ៍​មួយ​ក្នុងចំណោម​ទីតាំង​ផ្សេងទៀត​របស់​ខេត្ត​នេះ​។​យើង​អាចធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​​កណ្តាល​ព្រៃ​ធម្មជាតិ​ដ៏​ស្រស់ស្អាត ងូតទឹក​ត្រជាក់​និង​ស្តាប់​សម្លេង​សត្វ​យំ​មាន​អារម្មណ៍​ស្រស់ស្រាយ​បាត់​ទុក្ខ​កង្វល់​អ្វី​ទាំងអស់​។ រីឯ​តម្លៃ​លក់ដូរ របស់​សហគមន៍​នៅ​ទីនោះ​ក៏​មិនជា​ថ្លៃ​ប៉ុន្មាន​ដែរ​។​ ​អ្នក​ស្ទឹងត្រែង​ចាត់ទុក រមណីយដ្ឋាន​សហគម​ន៍​អេកូ​ទេសចរណ៍​ឃុំ​អូរ​ប្ញ​ស្សី​កណ្តាល​ថា​ជា​កន្លែង​ដ៏​ស្រស់ស្អាត​គ្រប់​រដូវ​កាល​ខណៈ​កន្លែង​​កំសាន្ត​ផ្សេងៗ​ទៀត នៅតាម​ដង​ទន្លេ​ត្រូវ​ទឹក​លិច​បាត់អស់​ទៅហើយ​។​ ​ចង់ទៅ​ទីនោះ​យើង​អាច​ដំណើរ​ពី​ក្រុង​ស្ទឹងត្រែង​តាមផ្លូវ​ជាតិ​លេខ​៧អា​ឆ្ពោះទៅ​ជាប់​ព្រំប្រទល់​ខេត្តក្រចេះ​។​ពេលទៅដល់​នឹងមាន​ខ្លោង​​ទ្វារ​មួយ មាន​ចម្ងាយ ប្រហែល​៧០០​ម៉ែត្រ​ទើប​ដល់​រមណីយដ្ឋាន​។​ ភ្ញៀវទេសចរ​ម្នាក់​មកពី​ខេត្តសៀមរាប​បាន​រៀបរាប់ថា ដោយសារតែ​កន្លែង​កម្ស​ន្ត​ទឹកអូរ​ច្រឡង់​របស់​សហគមន៍​អេកូ​ទេសចរ​ធម្មជាតិ ឃុំ​អូរ​ប្ញ​ស្សី​កណ្តាល មាន​ដើមឈើ​ទេសភាព​ស្រស់​ស្រស់ស្អាត ទឹក​ត្រជាក់​អាច​ងូត​លេង​បាន​ទើប​ធ្វើឱ្យ​នាង​នាំ​មិត្តភក្តិ​ទៅ​កម្សាន្ត​​នៅ​ទីនោះ​។​ទីនោះ​គឺជា​លើកដំបូង​សម្រាប់​នាង​បាន​ទៅលេង​ហើយ​សប្បាយរីករាយ​ដូ​វ​គេ​ល្បី​តៗ​គ្នា​មែន​។​មានតែ​កន្លែង​មួយ​នេះ​ទេ​ផ្តល់​ភាព​រីករាយ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់គ្នា​បើសិនជា​បានមក​ដល់​ខេត្តស្ទឹងត្រែង​។​ សភាព​ទូទៅ​ទឹកអូរ​មួយ​យ៉ាង​វែង​ហូរ​ខួបប្រាំងខួបវស្សា​ទើប​អ្នកស្រុក​ដាក់ឈ្មោះ​អូរ​ច្រឡង់​។​អូរ​ប្ញ​ស្សី​កណ្តាល​គឺជា​ឃុំ​មួយ​របស់​ស្រុក​សៀម​បូក​​ខេត្តស្ទឹងត្រែង​។​ដោយមាន​ការផ្តើមគំនិត​ពី​មន្ទីរ​ទេសចរណ៍​សហកា​រ​ជាមួយ​អង្គការ​ម្លប់​បៃតង​អាជ្ញាធរ​និង​សហគមន៍​នៅ​ទីនោះ​ក៏​​បង្កើតឱ្យមាន​ជា​រមណីយដ្ឋាន​សហគម​ន៍​អេកូ​ទេសចរណ៍ធម្មជាតិ​អូរ​ប្ញ​ស្ស​កណ្តាល​តាំងពី​ឆ្នាំ​២០០៧​។​សហគមន៍​នេះ​ក៏បាន​ដំណើរការ​រហូតមក​ម​ក​ដល់​សព្វថ្ងៃ​។​ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ

អានបន្ត »

រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ

រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ

រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ ៖ ល្អាង​ភ្នំ​ប្រាក់​ ដែល​ស្ថិត​​ក្នុង​ភូមិ​វឿន​សៀន​ ​ឃុំ​អូរ​ស្វាយ​ ​ស្រុក​ថាឡាបរិវ៉ាត់ ​ខេត្ត​ស្ទឹង​ត្រែង​ ​នៅ​តែ​ជា​ចម្ងល់​ស្រាយ​មិន​ចេញ​ ​របស់​អ្នក​​ភូមិ​ ​និង​ភ្ញៀវ​ទេសចរ ដែល​បាន​ទៅ​ទស្សនា​ ពី​មូលហេតុ​នៃ​ការ​កកើត​របស់​វា។ បើតាម​​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​​តំបន់​អូរស្វាយ​ ​បាន​ប្រាប់​​ថា ​​រហូត​មក​ទល់​ពេល​នេះ​ ពុំ​​ទាន់​មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​​ នៃ​ការ​កកើត​ល្អាង​​នេះ​នៅ​ឡើយ​ទេ មិន​ដឹង​ថា​វា​កើត​ដោយ​ធម្មជាតិ ឬ​ក៏​មនុស្ស​ជា​អ្នក​​ដាប់​ថ្ម​ធ្វើ។ វា​មាន​​ប្រវែង​រាប់​រយ​ម៉ែត្រ​ បត់​បែន​ប្រៀប​ដូច​ជា​ដាន​ពស់ ឬ​នាគ​។ បុរស​វ័យ​​ ៥២​ឆ្នាំ បាន​​បន្ត​ថា៖ «តាំង​ពី​​ខ្ញុំ​ធំ​ឡើង​ ​​ឆ្លង​កាត់​​សម័យ​សង្គ្រាម​មក​ដល់​ពេល​នេះ​ ​ខ្ញុំ​ក៏​ឃើញ​ល្អាង​ភ្នំ​ប្រាក់​​​បែប​នេះ​រហូត​​មក ហើយ​ពេល​សួរ​ចាស់ៗ ក៏​​ពួកគាត់​មិន​ដឹង​ដូច​គ្នា”។ យោងតាម​​​អ្នក​​នាំ​ភ្ញៀវ​ទេសចរ​នៅ​រមណីយដ្ឋាន​អូរស្វាយ​ ​​​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​អ្នក​ស្រី​ក៏​​មិន​បាន​ដឹង​ពី​ប្រវត្តិ​​នៃ​ការ​កកើត​ល្អាង​ភ្នំ​ប្រាក់​នេះ​ដូច​គ្នា។ ល្អាង​ភ្នំ​ប្រាក់​​នេះ​ស្ថិត​នៅ​កណ្តាល​ព្រៃ​សហគមន៍​ដែល​​ក្លាយ​ជា​តំបន់​​ដ៏​អស្ចារ្យ​សម្រាប់​បោះ​ជំរំកម្សាន្ត។ រហូត​ដល់​ពេល​នេះ មាន​​​​ភ្ញៀវ​ទេសចរ​តិច​តួច​បំផុត​​​បាន​ទៅ​ដល់​ទីនោះ​ រួម​ទាំង​ភ្ញៀវ​បរទេស​ ២​ឬ​៣​នាក់​ ក៏​ធ្លាប់​ទៅ​ផ្ដិត​រូបភាព​ដែរ ហើយ​ក៏​មិន​ដឹង​មូលហេតុ​។ រីឯ​​​ឯកសារ​​ក៏​គ្មាន​​​ផង​ដែរ ដូច្នេះ​ហើយ​ទើប​​វា​នៅ​តែ​​ចម្ងល់​មួយ រហូត​ដល់​សព្វ​ថ្ងៃ។ ល្អាង​ភ្នំ​ប្រាក់​ ​ស្ថិត​នៅ​ជើង​ភ្នំ​ប្រាក់ មាន​ចម្ងាយ​ប្រហែល​​​ ១៨​គីឡូម៉ែត្រ​ ​ពី​ប្រជុំជន​ឃុំ​​អូរស្វាយ។ …

អានបន្ត »

រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ

រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ

រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ ៖ ទឹក​ធ្លាក់​ល្បាក់ខោន​ ឬ​ទឹក​ធ្លាក់​សុភមិត្រ​ គឺជា​តំបន់​មួយ​ដែល​ទឹក​ទន្លេមេគង្គ​ហូរ​ឆ្លង​កាត់ ​​ហើយ​ស្ថិត​ នៅ​ក្នុង​ឃុំ ​ព្រះរំកិល ​ស្រុក​ថា​ឡាបូរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង ​និង​ស្ថិត​ក្នុង​ភូមិ ​កំពង់​ស្រឡៅ ​ស្រុកឆែប ​ខេត្ត​ព្រះវិហារ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ នៅ​ក្នុង​រដូវ​ភ្លៀង​នៅ​ពេល​ដែល​ទឹក​ទន្លេ​ចាប់​ផ្តើម​ឡើង​ពេញ​ប្រៀប​មាត់​ច្រាំង​ដោយ​ទំហំ​ទឹក​ធំ ​និង​ ល្បឿន​កាន់​តែ​ខ្លាំង​នោះ ​បាន​បង្កើត​ឲ្យ​មាន​ទស្សនីយភាព​កាន់​តែ​ស្រស់ស្អាត​ គួរ​ជា​ទី​គយគន់​ជា មួយ​ផ្សែង​អ័ព្វ​ដែល​បាន​ផុស​ចេញ​ពី​ទឹក​ដែល​កំពុង​ធ្លាក់​។ ​ចំណែក​ឯ​នៅ​ក្នុង​រដូវប្រាំង​វិញ ​ទឹក​ក៏ចាប់​ ផ្តើម​ចុះស្រក​ បាន​នាំ​ឲ្យ​ទីនេះ​លេច​ចេញ​នូវ​ទេសភាព​ល្អ​ត្រកាល​ ប្រែ​ក្លាយ​ជា​វាល​ ដែល​រំលេច ដោយ​ថ្មពណ៌​ក្រហម​ ខ្មៅ​ និង​ស ។​ តែ​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​លេង​នៅ​ទីនោះ ​ក៏​ត្រូវ​​ប្រយ័ត្ន​ នឹង​ដុំ​ថ្ម​ស្រួចៗ​រដិបរដុប​ដែល​នៅ​ទីនោះ​ផងដែរ។ កាល​ពីមុន​ទីនេះ​ពុំ​សូវ​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ទេ ​ពី​ព្រោះ​ការ​ធ្វើ​ដំណើរ​តាម​ទូក​បាន​ជូប​ការ​លំបាក​ដោយ​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះ​ថ្នាក់​ ដោយ​សារ​បុក នឹង​របាំងថ្ម​ធំៗ​ដែល​នៅ​ក្នុង​ទន្លេ។ ដូចគ្នា​នេះ​ដែរ​ អ្នក​ស្រុក​រស់​នៅ​តំបន់​នេះ​បាន​និយាយ​ថា ​ភ្ញៀវទេសចរ​ មិន​ហ៊ាន​ជិះ​ទូក​មក​ទី ​នេះ​ទេ ​ព្រោះ​ខ្លាច​បុក​នឹង​របាំងថ្ម និង​ខ្លាច​ទឹក​ដែលមាន​ល្បឿន​ខ្លាំង​នៅ​ទីនេះកួច​យក​ទៅ ​ហើយ​មាន …

អានបន្ត »

រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ

រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ

រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ ៖ បូរី​អូរ​ស្វាយ​ស្ថិត​ក្នុង​ឃុំ​អូរស្វាយ ​នៃ​ស្រុក​ថាឡាបូរិវ៉ាត​ ហើយ​ទីនេះ​គឺជា​រមណីដ្ឋានមួយ ​ក្នុងចំណោម ​រមណីដ្ឋាន​ពេញ​និយម​ជាច្រើន​ទៀត ​ដែលភ្ញៀវ ​ទេសចរជាតិ ​និង​អន្តរជាតិ​តែងតែ ​មាន​បំណង​​​ចង់​មក​ទស្សនា​។ តំបន់​នេះ​គឺជា​ផ្នែកមួយ​ នៃ​រាជធានី​អាណាចក្រ​ខ្មែរ​សម័យបុរាណ ​ និង​រាប់​បញ្ចូល​ ទាំង​រុំាសា ​(តំបន់អភិរក្ស​ លិចទឹក) ដែល​មាន​សត្វផ្សោត​ជា​ច្រើន​រស់​នៅ​តាមបណ្តោយ​ទន្លេមេគង្គ​ សត្វបក្សាបក្សី​ សត្វព្រៃ​ ជា​ច្រើន​រស់​នៅ​តំបន់​ព្រៃឈើ​អភិរក្ស​ ដែល​រាជរដ្ឋាភិបាល​អណត្តិថ្មី​បាន ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ស្ពានយោល ​វត្តអារាម ​ដោយ​រាប់បញ្ចូលទាំង​ផ្ទះសំណាក់​ សាធារណៈ​(ផ្ទះសម្រាប់ស្នាក់នៅ)​ មជ្ឈមណ្ឌលព័ត៌មាន​ និង​កំពង់ផែ​ទូក​សម្រាប់​ភ្ញៀវទេសចរ​។​ល​។ ​រមណីដ្ឋាន​បូរីអូរស្វាយ ​ប្រៀប​​បាន​​នឹង​​ត្បូងពេជ្រ​ដ៏មាន​តម្លៃ​  ដែល​បាន​ផុស​ឡើង​​នៅ​ក្នុងទ្រូងព្រៃ ​ត្រូពិចពណ៌បៃតង​ ដែល​លាតសន្ធឹង​តាម​បណ្តោយ​ទន្លេមេគង្គ​។ ​វាបាន​ផ្តល់​នូវ​សម្បត្តិ​ព្រៃឈើ​ដ៏​ ប្រសើរ​ ដែល​ជា​ជំរក​ដ៏​ប្រសើរ​សម្រាប់​សត្វព្រៃ។​ ជា​ពិសេស ​ហ្វូងបក្សាបក្សី ​និង​ជា​ជម្រកត្រី​ដ៏ប្រសើរ​ ក្នុង​រដូវវស្សា ​ហើយ​មាន​ត្រីផ្សោត​ដ៏ច្រើន​ ដែលពេញ​និយម​សម្រាប់​ភ្ញៀវទេសចរ​។ នៅរដូវប្រាំង​ ពេល​ទឹក​ស្រក​ ទីនេះ​បាន​រំលេច​ឲ​ឃើញ​នូវឆ្នេខ្សាច់​ពណ៌ស​ដ៏​ស្រស់​ស្អាត​ ដែល​លាតសន្ធឹង​ …

អានបន្ត »